khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន និងឯកឧត្តម ម៉ូត យូសុះ អញ្ជើញសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន២៥០គ្រួសារ នៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ម៉ាឌន ចំនួន២៥០គ្រួសារ ស្ថិតក្នុងភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ស្ថិតក្នុងឱកាសនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាន់ តាឡាន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម សុះរ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានផងដែរ។

    អំណោយចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន ÷
    ១ / អង្ករ ១០គីឡូ
    ២/ ស្ករស ១ គីឡូ
    ៣/ ទឹកកក្រូច៣លីត្រ ១ដប
    ៤/ ទឹកដោះគោ ១កំប៉ុង
    ៥/ ប្រេងឆា ១ដប
    ៦/ តាំងហ៊ុន ១កញ្ចប់
    ៧/ ទឹកត្រី១ដប
    ៨/ នំកូនត្រី ៣ កញ្ចប់
    ៩/ ផ្លែល្មើ ១ប្រអប់
    ១០/ មី ១០កញ្ចប់
    ១១/ ត្រីខ ១កំប៉ុង
    សរុបថវិកាអស់ចំនួន ២៤,៨៨០,០០០រៀល

    សូមបញ្ជាក់ផងដែរថា អំណោយខាងលើទទួលបានតាមរយៈលោក អុី ស្មាអេល ប្រធានសមាគមសប្បុរសធម៍ អាល់អុីកក្រម កម្ពុជា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ